វិស័យទេសចរណ៍
អាជ្ញាធរអប្សរា ហាមអ្នកស្លៀកឈុតបុរាណខ្មែរខុសលំនាំដើមចូលទស្សនាអង្គរវត្ត តែអ្នកជំនាញថា អាជ្ញាធរហាក់អន្តរាគមន៍យឺតពេល
By
ផ្ទុះការជជែកដេញដោល និងរិះគន់យ៉ាងក្តៅគគុកលើបណ្តាញសង្គម បន្ទាប់ពីមហាជនថៃមួយចំនួនបានសើចចំអក ដោយចោទប្រកាន់ថា កម្ពុជា បានយកសម្លៀកបំពាក់ប្រពៃណីរបស់ពួកគេមកប្រើប្រាស់ និងផ្សព្វផ្សាយថា ជារបស់ខ្មែរ។ ការរិះគន់នេះបានកើតឡើង ក្រោយអាជ្ញាធរជាតិអប្សរា និងមន្ទីរវប្បធម៌ខេត្តសៀមរាប បានដាក់ចេញនូវវិធានការណែនាំដល់អាជីវករជួលសម្លៀកបំពាក់បុរាណនៅមុខប្រាសាទអង្គរវត្តឱ្យប្រើប្រាស់ឈុតប្រពៃណីខ្មែរឱ្យត្រឹមត្រូវតាមក្បួនខ្នាតដើម និងកាត់បន្ថយការប្រើប្រាស់ក្រណាត់នាំចូលពីបរទេស ជាពិសេសពីប្រទេសថៃ។ Read more